THÔNG TIN BÀI HÁT
ការផលិត iPhone6 អស់តម្លៃដើមប៉ុណ្ណឹងសោះ ម៉េចលក់ជាង ១ពាន់ដុល្លារ? |
|
| + Lượt Nghe : | |
| + Lượt Tải : | |
| + Thể Loại : | បច្ចេកវិទ្យា |
| + Đăng Bởi : | Unknown |
THÔNG TIN TÁC PHẨM
បន្ទាប់ពីទូរសព្ទ iPhone
6/6 plus អាចរកទិញបាន តាំងពីថ្ងៃទី ១៩ កញ្ញា កន្លងទៅ
គេសង្កេតឃើញថា
តម្លៃតាមបណ្ដាហាងទូរសព្ទមួយចំនួនក្នុងរាជធានីភ្នំពេញ
មុនភ្ជុំនេះ លក់ចន្លោះពី ១.៤០០ ដុល្លារ ទៅ ២.៥០០ដុល្លារ។
តើថ្លៃដើម របស់ iPhone 6 ហ្នឹងប៉ុន្មានទៅ?
ខាងក្រោមនេះជាតម្លៃដែល Sabay ទទួលបានពីបណ្ដាហាងលក់ទូរសព្ទមួយចំនួននៅរាជធានីភ្នំពេញ ម៉ោង ១១ ព្រឹកនេះ កាលពីថ្ងៃទី ២០ កញ្ញា៖
-iPhone 6 16 GB តម្លៃប្រហែល ១.៤០០ ដុល្លារអាមេរិក
-iPhone 6 64 GB តម្លៃប្រហែល ១.៦០០ ដុល្លារអាមេរិក
-iPhone 6 128 GB តម្លៃប្រហែល ១.៧០០ ដុល្លារអាមេរិក
-iPhone 6 Plus ទំហំ 64 GB តម្លៃជាង ២.៤០០ ដុល្លារអាមេរិក
-iPhone 6 Plus ទំហំ 128 GB តម្លៃជាង ២.៥០០ ដុល្លារអាមេរិក
តម្លៃសុទ្ធតែជាង ១ពាន់ដុល្លារ ចុះថ្លៃដើមផលិតប៉ុន្មានទៅ? យោងតាមប្រភពពី CNN បានឲ្យដឹងថា តម្លៃទាំង 6 និង 6 plus ក្នុងមួយគ្រឿងៗ Apple ចំណាយតែ ២២៧ ដុល្លារអាមេរិកប៉ុណ្ណោះ។ ខាងក្រោមនេះជាតម្លៃទៅតាម Hadware សំខាន់ៗ ដូចជា៖
-បន្ទះBoard៖ ១២៦ ដុល្លារ
-អេក្រង់៖ ៤១,៥០ ដុល្លារ
-កាមេរ៉ា៖ ១៦,៥០ ដុល្លារ
-ឧបករណ៍បំពងសំឡេង៖ ៧ ដុល្លារ
-ថ្ម៖ ៣,៥០ដុល្លារ
-ថ្លៃចំណាយដទៃទៀត៖ ៣២,៥០ ដុល្លារ
ដូច្នេះតម្លៃសរុប របស់ទូរសព្ទជាទីស្រលាញ់ រហូតមានអ្នកខ្លះចងមុង ដេកចាំទិញ ឬមានអ្នកខ្លះកាន់លុយរាប់ម៉ឺនដុល្លារ ទៅទិញ iPhone ស៊េរី ថ្មីទាំងពីរម៉ូដែលនេះ គឺ ថ្លៃដើមដែល Apple ចាយសម្រាប់ផលិត ទាំងអេក្រង់ ៤,៧ អ៊ីញ សម្រាប់iPhone 6 អស់តែ ២២៧ដុល្លារអាមេរិកប៉ុណ្ណោះ។ សម្រាប់ iPhone 6 plus អាចលើសហ្នឹងតិចតួច ព្រោះអេក្រង់ធំជាង (៥,៥អ៊ីញ)។
Admin xin kính chúc tất cả các bạn đang online trên website nghe nhạc trực tuyến
ZingDJ
có một ngày thật vui vẻ - Admin mong các bạn gần xa ngày càng ủng hộ website hơn để không ngừng nâng cao chất lượng và phát triển web! Lời cuối cùng Admin chân thành cảm ơn tất cả các bạn, Chúc các bạn may mắn và gặp hát được nhiều thành công!!!Nhac San, NHAC nonstop, Viet Mix
BÌNH LUẬN BẰNG TÀI KHOẢN FACEBOOK